រុស្សី៖ យោងតាមទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមីនានេះ ដែលសារព័ត៌មានក្នុងស្រុកយកមកចុះផ្សាយឱ្យដឹងថា ប្រធានាធិបតីរុស្សីលោក ពូទីន បានចេញបញ្ជាយ៉ាងតឹងរឹងបំផុតដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទប់ស្កាត់ និងកាត់​បន្ថយការឆ្លងរាលដាលនៃ CIVID-19 ឲ្យបានតិចបំផុត គឺត្រូវកម្រិតឱ្យឈប់​សម្រាក​ពីការងារចាប់ពីសប្ដាហ៍ក្រោយទៅ ដោយនៅតែបន្តបានប្រាក់បៀវត្សធម្មតា។

តែយ៉ាងណា ថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងស្រុកនៅថ្ងៃដដែល លោកប្រធានាធិបតី ពូទីន មានប្រសាសន៍ទៀតថា ទោះបីជាយ៉ាងណាក្តីអង្គភាព សំខាន់ដូចជា​មន្ទីរពេទ្យ​ហាងលក់ថ្នាំពេទ្យ ធនាគារមធ្យោបាយធ្វើដំណើរ សាធារណៈព្រមទាំងវិទ្យា និង​អង្គ​ភាព​​រដ្ឋាភិបាលទាំងឡាយ នៅតែបន្តធ្វើប្រតិបត្តិការដូចធម្មតា។ ក្នុងនោះលោក ពូទីន ក៏បានអំពាវនាវផងដែរ ធ្វើយ៉ាងណាឲ្យមានស្ថេរភាពការងារ នៅក្នុងប្រទេសទោះបីជា មនុស្សជាច្រើននឹងត្រូវសម្រាក នៅផ្ទះក្តីហើយក៏បានស្នើឲ្យ មានការតម្លៃប្រាក់​លើក​ទឹកចិត្ត សម្រាប់មនុស្សស្រីទាំងឡាយណា ដែលមានកូនតូចៗនៅក្នុងបន្ទុក ព្រមទាំង​ការកាត់បន្ថយពន្ធ លើប្រាក់ចំណូលផងដែរ៕