ភ្នំពេញ ៖ ស្រ្តីវ័យជាង៣០ មានឈ្មោះ វ៉ាន់ ដានីត ដែលបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលក្រោយនាងសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ អាស៊ាន ដែលត្រូវគេស្គាល់ថាជាកូនស្រីតារាកំប្លែងល្បីនាយត្រដក់ ខណៈរូបនាយជាឪពុកបានត្រឹមឈរសម្រក់ទឹកភ្នែកសោកស្ដាយកូនតែប៉ុណ្ណោះ ឯមូលហេតុច្បាស់ក៏មិនទាន់បង្ហាញនៅឡើយ។

ជាមួយគ្នានេះលើគណនីហ្វេសប៊ុករបស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ក៏បានបង្ហោះសាររំលែកទុក្ខក្នុងន័យមហាក្ដុកក្ដួល ថែមទាំងសារដាស់តឿនជំរឿនស្មារតីថា «សូមជួយរំលែកទុក្ខផង ពួកម៉ាកធ្វើម៉េចយើងបានត្រឹមអ្នកផ្ដល់កំណើត ហើយម្ដាយជាអ្នកបង្កើតរូបរាងតែប៉ុណ្ណាះ តែចិត្តគំនិតរបស់វាយើងមិនអាចបង្កើតបានឡើយ។ ឯងក៏ចាស់យាយប៉ិក៏ចាស់។ វាស្លាប់ទៅផុតទុក្ខហើយនៅឡើយយើងនៅរស់ខំថែសុខភាពផងពួកម៉ាក»។