(ភ្នំពេញ)៖ គួរឲ្យអាណិតណាស់ សាកសព នារីវ័យក្មេង ស្រស់ស្អាតម្នាក់ត្រូវបានរកឃើញ នៅប៉ុន្មានម៉ោងមុននេះ បន្ទាប់នាង បានជួបនឹង គ្រោះលិចទូក កាលពីថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២០នេះ ។

នារីរងគ្រោះ មានឈ្មោះថា ហេង ស្រីនៀង មានស្រុកកំណើត នៅភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានស្លាប់ ដោយសារតែករណីលួងទឹក តែអ្វីដែលកាន់តែអាណិនាងទៅទៀតនោះ គឺនាងស្លាប់ទៅទាំងពពោះកូនក្នុងផ្ទៃចំនួន២ខែ ទៀត (ខ្លួនមួយជីវិត២) នៅសល់ត្រឹមសាកសព ឲ្យប្តីឱបយំស្រែក គួឲ្យសង្វេកជាទីបំផុត ។

សូមបញ្ជាក់ថា ៖ កាលថ្ងៃអាទិត្យ ៦កើត ខែចែត្រ ត្រូវនឹងថ្ងៃទី២៩ មីនា ២០២០ ជនរងគ្រោះឈ្មោះ ហេង ស្រីនៀង រស់នៅភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាមួយនឹកលោកឪពុក បានជិះទូក បំណងទៅកំពង់ឆ្នាំ តែបែជាត្រូវ ជួបគ្រោះលិចទូក នៅក្នុងទំនប់អន្លុងជ្រៃ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនៅ ហើយបានបាត់បង់អាយុជីវិតទាំងវ័យក្មេង កន្លែងកើតហេតុ ៕