(ប្រទេសចិន)៖ នារសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ នេះ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយថា   ខណៈពេលនេះ ចិនបានបញ្ជូនកងកម្លាំងចំនួន ៣,០០០នាក់ ចេញប្រតិបត្តិការកម្រិតខ្ពស់មួយ ដើម្បីពន្លត់ភ្លើងឆេះព្រៃនៅខេត្តស៊ីឈួន (Sichuan)

ប្រភពព័ត៌មានបានបញ្ជាក់ថា កងកម្លាំងសរុបទាំង ៣,០០០នាក់នោះ ត្រូវបានបញ្ជូនទៅកាន់សង្កាត់ មូលី (Muli) នៃតំបន់ស្វយ័ត លាងសានយី (Liangshan Yi) ស្ថិតនៅភាគនិរតីខេត្តស៊ីឈួន ប្រទេសចិន ខណៈដែលអាជ្ញាធរចិន បានឲ្យដឹងថា សង្កាត់មូលីខាងលើនេះ បានទទួលរងភ្លើងឆេះព្រៃ តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ហើយគិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃចន្ទនេះ (ម៉ោងទីក្រុងប៉េកាំង) ផ្ទៃដីព្រៃឈើសរុបជាង ៣០ហិកតាហើយ ត្រូវបានដុតបំផ្លាញ និងកំពុងកើនឡើងជាបន្តបន្ទាប់ទៀត។