ភ្នំពេញ៖ ទន្ទឹមនឹងបានឃើញការអំពាវនាវរបស់តារាចម្រៀងកូន​លោកតា​សង់​ស៊ីស​អ្នក​នាង សុន ស្រីពេជ្រ ជួបទុក្ខប្អូនប្រុសឈឺធ្ងន់សង្រោះបន្ទាន់ ចំពេលដែលគ្រួសារ​ខ្វះ​ខាតប្រទេសជួបអាសន្នមេរោគរាតត្បាត ស្រាប់តែលោក ហេង គុង និងលោកស្រីចន ច័ន្ទលក្ខិណា បានប្រកាសឧបត្ថមទឹកប្រាក់ចំនួន១លានរៀល ដើម្បីជួយសម្រាលទុក្ខ។ លើទំព័រហ្វេសរបស់លោក ហេង ឡុង បានបង្ហោះយ៉ាងដូច្នេះថា «បង ហេង ឡុង និងបងស្រី ចនច័ន្ទ លក្ខិណា សុំចូលរួមសម្រាលទុក្ខលំបាករបស់ប្អូនស្រី សុន ស្រីពេជ្រ ចំនួន ១,០០០,០០០រៀល សូមទេវតាតាមជួយថែរក្សាប្អូនប្រុសឲ្យឆាប់ជាសះស្បើយ»។

ភ្លាមនោះ បន្ទាប់ពីបានឃើញទឹកចិត្តសន្ដោសរបស់លោកទាំងទ្វេជា​ប្រធាន​សមាគម​សិល្បៈ តារាចម្រៀងម្ចាស់បទ «ចំណងដៃទឹកភ្នែក» កំពុងជួបទុក្ខអ្នកនាង សុន ស្រីពេជ្រ ក៏បានចូលតបរំឮកអរគុណតាមខមិនទាំងអារម្មណ៍​រំភើបស្ទើរស្រក់​ទឹកភ្នែក​យ៉ាងដូច្នេះថា «ប្អូនសូមអរគុណបងនិងបងស្រីដែលបាន​ជួយសម្រាលទុក្ខក្រុមគ្រួសារ​របស់ប្អូន សូមជូនពរបងជួបតែសេចក្តីសុខសេចក្តីចម្រើន សុភមង្គល មានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗ»៕