ភ្នំពេញ៖ នៅលើបណ្តាញសង្គម នៅឳកាសប្រទេសវឹកវរជំងឺដង្ហើមថ្មី កូវីដ១៩ រាតត្បាត ក៏លេចឡើងព័ត៌មានស៊ែរតៗគ្នាយ៉ាងព្រោងព្រាត ស្តីពីព័ត៌មាន តារាចម្រៀងស្រី អ្នកនា​ង សុន ស្រីពេជ្រ ត្អូញត្អែបារម្ភអំពីប្អូនប្រុសរបស់នាង កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេ​ទ្យកាលម៉ែត្រ និងការកង្វះឈាមនិងថវិកា ថ្លៃព្យាបាលប្អូនប្រុស។សារអន្ទងចិត្តសប្បុ​រសពីតារាចម្រៀង កូនស្រី តារាកំប្លែងជើងចាស់ អ្នកនាង ស៊ុន ស្រីពេជ្រ បណ្ដាញសង្គម

ហ្វេសប៊ុក បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដើម្បីជួយបរិច្ចាគឈាមជាបន្ទាន់ ដល់ប្អូនប្រុ​សរ​បស់អ្នកនាង ដែលកំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យ ត្រូវចំណាយប្រាក់ច្រើនសន្ធឹ​ក​ស​ន្ធាប់ ។ ក្រោយឃើញបែប តារាចម្រៀង លោក សន វិជ្ជបុត្រ ក៏មិនខុសពីតារាសិល្បៈរួមអាជីព ដែលបង្ហាញក្តីសប្បុរសជួយថវិកាសម្រាលតម្រូវការចាំបាច់របស់ អ្នកនាង ស៊ុន ស្រីពេជ្រ ដោះស្រាយការព្យាបាលប្អូនប្រុសដោយចាំបាច់ លោកបាន ឧបត្ថមជាទឹកប្រាក់ផ្ទល់ខ្លួនចំនួន ១០០ ដុលារ ដើម្បីជួយសម្រាលទុកលំបាក់ ។ ក្រោយឃើញបែបនេះ យើងរំពឹងថា មិត្តរួមសិល្បៈនឹងបន្តជួយក្នុងគ្រាលំបាករបស់ ស្រីពេជ្រ។