កណ្ដាល៖ មហាជនស្ទើរទាំងនគរកើតក្ដីហួសចិត្ត ក្រោយឃើញវីដេអូឃ្លីបមួយ ត្រូវ​បាន​បង្ហោះលើបណ្ដាញសង្គមដែលមានអ្នកចែករំលែកភ្លូកទឹកភ្លូកដី ភ្ជាប់ដោយការ​រឹះគន់​ស្ត្រី ដែលសំឡេងក្នុងវីដូ បង្ហាញនាទីថា នាងត្រឹមជាស្មៀនម្នាក់ រស់នៅក្នុងឃុំចូរ៉ាម ស្រុកខ្សាច់កណ្ដាក ខេត្តកណ្ដាល បានចេញមុខក្អេងក្អាងកាងទីលានកីឡា​សាធារ​ណៈ​មួយកន្លែងនៃអនុវិទ្យាល័យហ៊ុនសែនប៊ុនរានីកោះចូរ៉ាម មិនឱ្យយុវជនក្នុងសហគម​ចូល​លេង ពោលគឺត្រូវសុំការអនុញាតិពីខ្លួនសិន ខណៈដែលប្រធានយុវជនខេត្តបានដាក់​ជាផ្លូវការឱ្យយុវជនកម្សាន្ដតាមចំណង់ដើម្បីសុខភាពចាកឆ្ងាញពីគ្រឿងញៀន។

ក្នុងពាក្យសម្ដីវែកញែកខាងលើនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Hai Senghorn បាន​បង្ហោះឃ្លីបវីដេអូប៉ុន្មាននាទី រៀបរាប់ពីរឿងរ៉ាវដោយមានភ្ជាប់ជាសំណេរយ៉ាងដូច្នេះថា «តើខុសមែនទេបើគ្រាន់តែលេងកីឡា មកហាមឃាត់ខ្ញុំដែរសូមបងប្អូន​ជួយពិចារ​ណាខ្ញុំ​ផង»។

មិនតែប៉ុណ្ណោះបុរសជាប្រភពម្ចាស់គណនីរូបនេះបានបញ្ជាក់ទៀតថា «ខ្លួនជាអតីត​ប្រ​ធាន​​យុវជនក្នុងភូមិឃុំខាងលើ ប៉ុន្តែដោយសារតែមានការច្រណែន​ឈ្នានីស​ទើបខ្លួន​ឈប់ ហើយទីលានកីឡានេះខ្លួនធ្លាប់បានស្នើប្រធានយុវជនខេត្ត ជៀប ដាវុធ ដើម្បីឱ្យ​យុវជនលេងទុកជាកន្លែងសាធារណៈ»។ លោកបានបញ្ជាក់ប្រាប់តារាញូស៍ទៀតថា «ទីលានសាធារណៈនរណាក៏​អាចប្រើ​ប្រាស់​ជាទីលានកីឡានេះបានដែរ ដោយ​មិន​ត្រូវ​ចំណាយថវិកាដើម្បី​បញ្ចេញ​កាយវិកា​កីឡា​នេះទេ តែស្រ្តីខាងលើដែលចេញ​មុខ​កាង​ថា ជាកម្មសិទ្ធរបស់ខ្លួនជាអ្នកាន់កាប់ ហើយ​បញ្ជាក់​គឺសម្រាប់តែក្រុមរបស់ខ្លួនតែប៉ុណ្ណោះ បើសិនមានក្រុមផ្សេងក្នុងឃុំចង់​លេង​ត្រូវមានការអនុញាតិពីខ្លួនសិន»៕

តេីខុសមែនទេបេីគ្រាន់តែលេងកីឡា​​​​​មកហាមឃាត់ខ្ញុំដែរ​សូមបងប្អូនជួយពិចារណាខ្ញំុផង

បាន​បង្ហោះ​ដោយ Hai Senghorn នៅ ច័ន្ទ 30 មីនា 2020