បរទេស៖ ស្របពេលដែលប្រទេសថៃ មានអ្នកឆ្លង កូវីដ១៩ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្រាប់តែផ្ទុះនៅហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលក្នុងពន្ធនាគារក្នុងខេត្តបូរីរ៉ាំ ភាគឦសាននៃប្រទេសថៃ អ្នកទោសថៃប្រមាណ ២ពាន់នាក់បាននាំគ្នាធ្វើកូតកម្មទ្រង់ទ្រាយធំមួយបង្កឲ្យមានភាពចលាចលពេញមន្ទីរឃុំឃាង ក្រោយពួកគេភ័យខ្លាចមានករណីចម្លងមេរោគមេរោគកូវីដ ១៩ នៅក្នុងគុក។

យ៉ាងណាមិញ ក្នុងអំឡុងពេលធ្វើកូតកម្ម ក្រុមអ្នកទោសបានដុតបំផ្លាញសាលសម្រាប់ញ៉ាំអាហារ និងដុតបំផ្លាញសម្ភារៈជាច្រើនទៀត ជាងនេះទៅទៀតក៏មានអ្នកទោសមួយចំនួនរត់គេច បច្ចុប្បន្នអ្នកទោសទាំងអស់ត្រូវប្តូរទៅដាក់នៅពន្ធនាគារផ្សេងទៀត៕