ភ្នំពេញ៖ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីរាត្រីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ យប់​មិញនេះ បន្ទាប់ពីប្រធានគណបក្សយុវជនកម្ពុជាលោកឯកឧត្ដម ពេជ្រ ស្រស់ សម្រក់​ទឹកនៅមុនទូរស័ព្ទកំពុងឡាយ​វីដេអូមនុស្សទស្សនារាប់សិបនាក់ ខណៈ​សោក​ស្ដាយ​យ៉ាង​ខ្លាំងនិយាយមិនស្ទើរមិនចេញនឹងរឿងដែលធនា​គារមិនទាន់​អនុគ្រោះ​បង់បំណុល​ដល់ពលរដ្ឋ ស្របពេលដែលប្រទេសកំពុងវឹកវរមេរោគរាតត្បាត នឹងកំពុងប្រឈម​ប្រ​កាស​អាសន្នថែមទៀតផងនោះ។

ក្នុងឃ្លីបវីដេអូប៉ុន្មាននាទីប្រធានគណបក្សយុវជនកម្ពុជាឯកឧត្ដម ពេជ្រ ស្រស់ បា​ន​រៀប​​រាប់ទាំងក្ដុកក្ដួលអួលដើមកលាយលំទឹកភ្នែកថា «វាពិតជាពិបាកណាស់ ហើយ​លោក​ពិតជាមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង និងឈឺចាប់បំផុតជំនួនបង​ប្អូន​ប្រ​ជា​ពលរដ្ឋ ដ្បិតលោកមិនអាចជួយអ្វីបានសោះ ព្រោះខ្លួនមិនមានអំណាច​អាច​ធ្វើការ​ហ្នឹង»។ គួររំលឹកថា ឯកឧត្ដមពេជ្រ ស្រស់ ធ្លាប់បានអំពាវនាវដល់ធនាគារជាតិនូវវិធាន​ការមួយចំនួន ស្នើដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនុគ្រោះបន្ធូរ​បន្ថយដល់ពលរដ្ឋដែលជំពាក់បំណុល ខណៈដែលវីរុស Covid-19 កំពុងតែ​រាតត្បាត​នេះផងដែរ។

https://www.facebook.com/watch/?v=1416085745232164