ភ្នំពេញ ៖ ក្នុងកាលៈទេសៈសង្គមជួបជំងឺរាតត្បាត ពលរដ្ឋគ្រប់រូបបារម្ភឆ្លងជំងឺរាតត្បាត បារម្ភសុខភាព។ ក្នុងនោះដែរលើបណ្តាញទំនាក់ទំនងសង្គម ក៏ឃើញមានសារអប់រំ ថែរក្សារសុខភាពជាច្រើនបង្ហោះឡើង រួមទាំងតារាសិល្បៈល្បីផងដែរ បង្ហាញពីឃ្លីបអប់រំ ស្ដីអំពីជម្ងឺកូវីត-១៩។ ក្នុងគ្នានោះ លោកហ្សូណូ ម្ចាស់បទ <គេមិនស្រលាញ់យើងទេ> ក៏មិននៅស្ងៀមដែរ រួមតែការបើកបង្ហាញការងារខ្លួនត្រូវប្រត្តិបត្រគ្រាកូវីដ១៩រាតត្បាតនេះផងដែរ។

លើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក តារាចម្រៀងសំឡេងខ្សាវៗ ធ្លាប់រងព័ត៌មានអាស្រូវ រួមស្នេហ៍ជាមួយតារាសិល្បការិនី លុះបានចំណងដៃកូនស្រីមួយគ្រាប់ចាកចោលទ្រនំស្នេហ៍រំលងប្រពៃណី រូបនេះបានរៀបរាប់ថា៖ «តោះចែករំលែកបទពិសោធន៍នៅផ្ទះជាមួយខ្ញុំបាទ! ជាទម្លាប់ខ្ញុំពេលនៅផ្ទះ ខ្ញុំចូលចិត្តអានសៀវភៅ មើលកុនជាមួយគ្រួសារ ហាត់សមបទចម្រៀងនិងហាត់ប្រាណជាប្រចាំដើម្បីសុខភាព!ចុះហ្វេនៗវិញធ្វើអ្វីខ្លះក្នុងពេលនៅផ្ទះ? កុំភ្លេចរក្សាអនាម័យជាប់ជានិច្ច ចៀសវាងនៅកន្លែងជុំគ្នាដើម្បីខ្លួនឯងក៏ដើម្បីពួកខ្ញុំដើម្បីសង្គមខ្មែរទាំងមូល!៕