ភ្នពេញ៖ ខេម ដែលសាងប្រជាប្រិយភាពក្នុងអាជីពចម្រៀង ក្លាយខ្លួនជាតារាល្បី ទីផ្សារការងារច្រើន ប្រាក់ហូរចូល ទាំងអភិវឍ្ឍជីវភាពគ្រួសារ ឡើងផ្ទះធំទ្រនំខ្ពស់ មានឡានទំ​នើប ជិះខុសឆ្ងាយស្រឡះ គ្រាអតីតកាល នៅផ្ទះខ្ទមមាត់ទឹកនាទឹកដីកំណើតខេត្តកំពង់ឆ្នាំង ស្រុកកំពង់លែង ។ ស្ថិតនឹងអណ្តែតខ្ពស់ខុសពីអតីតកាល តារាចម្រៀងល្បី លោក

ខេម ពេលនេះក៏បង្ហាញរូបភាពពីកុមារភាព ធ្វើឲ្យអ្នកគាំទ្រ រឹកតែផ្ទុះការគាំទ្រនិងក្តីអា​ណិតស្រឡាញ់ខ្លាំង ពេលឃើញមុខមាត់ពីក្មេងតូច។ មុខមាត់របស់ លោក ខេម នៅពេល​ប​​ច្ចុប្បន្ននេះ មានភាពស្រស់សង្ហា យ៉ាងណាក្ដី តែបើក្រឡេកមកមើល មុខមាត់របស់លោ​ក កាលពីច្រើនឆ្នាំមុនវិញ លេងឲ្យហ្វេនជាច្រើនមានភាពភ្ញាក់ផ្អើល ដោយបានឃើញថា ពិ​តជាភាពខុសប្លែកគ្នាយ៉ាងខ្លាំង ជាពិសេស ពណ៌សម្បុរ របស់លោកកាលពីនៅក្មេង ហា​ក់មិនមានភាពស.ស្អាត ដូចពេលបច្ចុប្បន្ននេះនោះទេ ម៉្យាងវិញទៀត ថែមទាំងមានភា​ព​ស្​គមស្គាំ មិនស្រស់បស់ ដូចពេលឥលូវនេះ ផងដែរ៕