អាមេរិក៖ អាតិតតារាចម្រៀង អ្នកស្រី សុង សេងហ៊ន ដែលជាម្ចាស់បទ «ស្រះអួយ » ដែលអ្នកស្រីគឺជាតារាចម្រៀងមួយរូបដែលទទូលបានប្រជាប្រិយភាពភាពខ្លាំងប្រចាំផលិតកម្ម​សាយ័ណារា ដោយសារតែលោកស្រីមានសម្ថភាពអាចនិពន្ធ បទចម្រៀងដោយខ្លួនឯ​ងផ​ង​។

បទចម្រៀងដំបូងដែលអ្នកស្រីបានច្រៀងនោះគឺបទ «ទឹកភ្នែកភរិយា» ដែលជាអាល់ប៊ុមរបស់អ្នកស្រីផ្ទាល់ផងដែរ។ រាល់បទចម្រៀងដេលអ្នកស្រីច្រៀងនោះសុទ្ធសឹងតែទទួលបាន​កា​រគាំទ្រពីសំណាក់មហាជន ថ្វីត្បិតតែអ្នកស្រីមិនបានលើច្រៀងលើឆាតតន្រី្ត ដូចតារាដ​ទៃទៀតក៏ពិតមែន តែអ្នកស្រីនៅទទួលបានស្រលាញ់ ពីមហាជនដោយសារសំឡេងយ៉ាង

ពិរោះស្តាប់រណ្តុំរបស់អ្នកស្រី។ បច្ចុប្បន្ននេះអ្នកស្រី សុង សេង ហ៊ន កំពុងរស់នៅរដ្ឋ New Jersey ក្នុងប្រទេសសហរដ្ឋអាមេរិក ហើយពេលនេះអ្នកស្រីក៏ជា Marketing Manager ក្នុងក្រុមហ៊ុនមួយរូបផងដែរនៅសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏បានដកខ្លួនចេញពីសិល្បៈអស់ រយៈពេលជច្រើនឆ្នាំមកហើយ តែឈ្មោះអ្នកស្រីនៅតែ ដកជាប់ក្នុងចិត្តរបស់មហាជនជានិច្ច៕