អាមេរិក៖ ប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក ល្បីទាំងវិស័យ​វេជ្ជ​សាស្ត្រ​ទំនើប ពេលនេះហាក់កាន់តែធ្ងន់ធ្ងរខ្លាំង ពីការរាតត្បាតកូវីដ១៩ ។ ខណៈការចេញ​ផ្សាយ​ព័ត៌មាន ពីបច្ចុប្បន្នភាព កូវីដ១៩នៅ អាមេរិក មួយថ្ងៃអ្នកឆ្លងនិង​ស្លាប់កើន​ឡើងជា​លំដាប់ រហូតធ្វើឱ្យប្រទេសនេះប្រឈម​គ្រោះថ្នាក់ខ្លាំងជាងគេ​នៅលើពិភព​លោកទៅវិញ។

លើគេហទំព័រពិភពលោក Worldometer គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅទូ​ទាំងអាមេរិក អ្នកស្លាប់ដោយកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោង មានរហូត​ទៅដល់១៩២៥​នាក់ ធ្វើឲ្យតួរលេខអ្នកស្លាប់នៅអាមេរិកកើនឡើងដល់ជិត១៣ពាន់នាក់ ហើយករណី​ឆ្លង​សរុបនៅប្រទេសមួយនេះក៏កើនដល់ ៣៩៥,៧៣៩នាក់ផងដែរ។ ជាមួយគ្នានោះ ក្រុម​អ្នកឯកទេសបានលើកឡើងថា ចំនួននេះអាចនឹងបន្ត​កើនឡើង២-៣ថ្ងៃខាង​មុខ​ទៀត៕