គ្មានគ្រូពេទ្យណាចង់អោយអ្នកជំងឺណាមួយចាកចេញទាំងមិនដកដង្ហើម និងបេះដូង​ឈប់ដើរនោះទេ។ គ្រូពេទ្យសុទ្ឋតែចង់អោយអ្នកជំងឺ​ត្រឡប់ទៅផ្ទះដើរដោយខ្លួនឯង។

💙គ្រូពេទ្យក៏មានបេះដូង មានមនោសញ្ចេតនា គ្រូពេទ្យណាដែលទៅ​ដាច់ចិត្តឈរ​មើល​ជំងឺជិតផុតដង្ហើម?? មានតែគ្រូពេទ្យចូលជួយគឺប្រឹងជួយអោយអស់​លទ្ធភាពទោះដឹង​ថាជំងឺនោះមានឬគ្មានសង្ឃឹមថាអាចទាញយកជីវិតពីដៃយមរាជបានក៏ដោយ។ ពេល​ខ្លះ​ចុង​ក្រោយអ្នកជំងឺក៏ចាកចេញទៅទាំងនៅលើដៃគ្រូពេទ្យ ទាំងអារម្មណ៍​ក្តុកក្តួល​សោក​សៅខ្លាំងណាស់។

📝សូមអាណាព្យាបាលយកកូនមកពិនិត្យនិងព្យាបាលទាន់នៅឈឺស្រាលៗ កុំចាំដល់​ទ្រាំមិនបាន ឈឺធ្ងន់ ជួយលែងបាន បានយកកូនមកពេទ្យ សូមកុំចាំដល់ហួសពេល។