ស្វាយរៀង៖ យោងតាមទំព័រហ្វេសប៊ុកមួយឈ្មោះ Troll chantrea បានបង្ហោះកាល​ពី​ព្រលប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ ដោយគ្រោះធម្មជាតិភ្លៀងមួយមេធំ លាយលំផ្គរន្ទះ បណ្ដាលឱ្យប្ដីប្រពន្ធមួយគូរបានបាត់បង់ជីវិតត្រឹមមួយពព្រិចភ្នែក ព្រមទាំងគោពីរក្បាលផងដែរ។

ដោយប្រភពខាងលើបានបង្ហាញសំណេងយ៉ាងដូច្នេះថា «ភ្លៀងដំបូងគួរអោយខ្លាច ហេតុ​អ្វីអ្នកអាក្រក់ម្ល៉េះ គ្មានអាណិតជីវិតមនុស្សសោះ។ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោ១៧ និង៣០នាទី ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មាន​ភ្លៀងធ្លាក់មួយមេធំ ថែមទាំងមានរន្ទះបាញ់បណ្តាលអោយ​ស្លាប់ប្រជាពល​រដ្ឋពីរ​នាក់​ប្តីប្រពន្ធនៅភូមិប្រាសាទដែលមានឈ្មោះដូចខាងក្រោម៖ ឈ្មោះ ខាន់ ណាក់ ជាប្តី ឈ្មោះ ព្រាប សាទ ជាប្រពន្ធ ចំណែកឯនៅភូមិកណ្តាល រន្ទះបាញ់ងាប់គោចំនួន០២​ក្បាល​របស់ឈ្មោះភុក»។