ភ្នំពេញ៖ពិធីការិនីពន្លកថ្មី ល្បីមានសម្រស់ស្រស់សោភា កញ្ញា ម៉េង ឃុននី ហៅ ជីមមី  ល្បីមានចំណេះដឹងនិយាយបានយ៉ាងល្អចំនួន៤ភាសា៖ ខ្មែរ.អង់គ្លេស.ថៃ និង ចិន ។ថែមលើការចាប់អារម្មណ៍ ពិធីការិនីរូបស្រស់ម្នាក់នេះ បានចែករំលែកសារអប់រំសង្គម ក្នុងពាក្យពេចន៍ផ្តើម៖ «បើអ្នកមិនសប្បាយចិត្ត,មិនពេញចិត្តនឹងជីវិតសព្វថ្ងៃនេះទេ ។ មានពីរចំណុចដែលអ្នកគួរតែផ្លាស់ប្ដូរ »:។

1 . អត្តចរិកខ្លួនអ្នកផ្ទាល់ 2 .សង្គម, ឬក៏បរិបទជុំវិញខ្លួន។

***ជីវិតពេលខ្លះវាមកពីយើងដែលមានអត្តចរិក ,ទម្លាប់ដែលមិនចេះធ្វើឲ្យខ្លួនឯងរីករាយ , ប្រកាន់ច្រើន, អាត្មានិយម, ដឹងតែបាន, មិនចេះជួយអ្នកដទៃ, តែប្រាថ្នាចង់ឲ្យគេជួយនៅគ្រប់ៗរឿង , ខ្ជិល, មានលេសមិនឈប់ឈរ , បន្ទោសថាមកពីខ្លួនឯងកើតខុស , បន្ទោសគេបន្ទោសឯងពេញហ្នឹង , មិនព្រមស្វែងរកចំណេះដឹង , ខ្លាចការសាកល្បងអ្វីថ្មីៗ , ចូលចិត្តប្រើពាក្យថាធ្វើម៉េចយើងកើតមកមិនមានសំណាងដូចគេ។

***ជីវិតពេលខ្លះវាក៏មកពីគេយើងនៅក្នុងសង្គមខុស , នៅជាមួយមនុស្សដែលចាំតែជាន់ពន្លិច , គ្មានការលើកទឹកចិត្ត , គ្មានការឲ្យតម្លៃ, មើលងាយសព្វសារពើ , មានតែពេលនិយាយដើមគ្នា , ជាសង្គមដែលគ្មានការប្រកួតប្រជែង , ជាសង្គមដែលចាំតែពេបជ្រាយ , ជាសង្គមដែលខ្លៅ,។

អញ្ចឹងដំណោះស្រាយមានតែមួយនេះប្ដូរខ្លួនឯងឲ្យទៅជាមនុស្សថ្មីគិតអ្វីវិជ្ជមាន, ជឿថាខ្លួនឯងធ្វើបាន, ពេញចិត្តនឹងអ្វីដែលខ្លួនឯងមាន, រៀនសូត្របន្ថែម, ឈប់មានលេស , និងរាប់អានតែមនុស្សដែលបង្ខំយើងឱ្យអភិវឌ្ឍខ្លួន , បង្ខំយើងឱ្យក្លាយជាមនុស្សល្អ ។ នោះភាពជោគជ័យនឹងមករកអ្នកមិនពិបាកដូចអ្នកគិតនោះទេ៕