ភ្នំពេញ ៖ ពិធីករ និងពិធីការិនីដ៏ល្បីឈ្មោះលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដែលអ្នកទាំងពីរបានរៀបការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏ទទួលបានចំណងដៃកូនស្រីម្នាក់ បើនិយាយពីជីវិតគ្រូសាររបស់អ្នកទាំងពីរគឺកាន់តែមានភាពផ្អែមល្ហែម និងមានសុភមង្គលក្នុងគ្រូសារខ្លាំងឡើងៗ ពោលគឺមិនចាញ់អ្នកដែលទើបនិងរៀបការនោះទេ។ ដោយឡែកកាលពីម្សិលមិញនេះដែរ គឺជាថ្ងៃខួបកំណើតរបស់អ្នកនាង គង់

សុជាតិ ក្នុងនោះឃើញថាលោក ជា វិបុល បានរៀបចំកម្មវិធីបែបលក្ខណៈគ្រូសារឃើញថាពិតជាសប្បាយរីករាយយ៉ាងខ្លាំង។ ជាក់ស្តែងលោក ជា វិបុល ក៏បានបង្ហោះសារនិយាយរៀបរាប់ថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់» មិនបានប៉ុន្មានអ្នកនាង គង់ សុជាតិ ក៏បានតបសារវិញយ៉ាងផ្អែមល្ហែមថា «អរគុណបងសម្លាញ់សម្រាប់ខួបកំណើតដ៏រីករាយនៅឆ្នាំនេះ 08.04.2020 ហើយគ្មានពាក្យអ្វីក្រៅពីចង់អោយសុភមង្គលមួយនេះនៅស្ថិតស្ថេរជាដរាប»។