ភ្នំពេញ ៖ នៅ​មុននេះ​លើ​ទំព័រហ្វេសប៊ុក​របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជាបាន​បង្ហាញ​បទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពី «ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់​ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩» ព្រមដោយ​ប្រសាសន៍ថា «ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិត​​របស់​ប្រជា​ជន ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជាបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន​ប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តន៍នាពេលនេះដែរ។ សូមការយោគយល់​ពីសំណាក់​បងប្អូនជនរួមជាតិក្នុងគ្រាដ៍លំបាកនេះ»៕