(ភ្នំពេញ)៖ នៅមុននេះបន្តិច មានគណនី ហ្វេសបុគ្គ មួយឈ្មោះថា «ចេងតូ ប៉ៃលិន»បានបង្ហោះសារ និងភ្ជាប់មកជាមួយរូបភាព គួរឲ្យសង្វេកថា«អាណាព្យាបាលមិនគួរធ្វេសប្រហែសសោះ ទុកថ្នាំពុល ឬថ្នាំសំលាប់ស្មៅ ធ្វើអោយក្មេងផឹកស្លាប់បាត់បង់ជីវិតគួរអោយសោកស្ដាយណាស់»។

សូមបញ្ជាក់ថា ករណីក្មេងប្រុស អាយុ ១ខួប ៦ខែ បានពុលថ្នាំសម្លាប់ស្មៅ នេះ គឺបានកើតឡើង នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ស្ថិនៅក្នុងទឹកដី ភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

យ៉ាងណា ក៏សូមចូលរួមរំលែកទុក ដល់ក្រុមគ្រួសារ នៃសព ផង ដែលត្រូវបាត់បង់កូនប្រុសជាទីស្រលាញ់ និង សូមបងប្អូនពុកម៉ែ ជាអាណាព្យាបាលទាំងអស់ សូមប្រុងប្រយ័ត្នកុំធ្វេសប្រហែស ឲ្យសោះ ជាពិសេសបងប្អូន រស់នៅតាមតំបន់ ធ្វើ ស្រែ ចំការ សូមមេត្តាទុកដាក់ ថ្នាំសំលាប់ស្មៅ ឬថ្នាំបំពុលសត្វល្អិតផ្សេងៗ ឲ្យផុតពីដៃក្មេង ដើម្បីកុំឲ្យដូចករណីមួយនេះឲ្យសោះ វាជាការធ្វេសប្រហែស១ ពេល ដែលអាចធ្វើឲ្យយើង មានវិប្បដិសារី អស់មួយជីវិត៕