(ភ្នំពេញ)៖ ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​ ២០២០ នេះ គេហទំព័រហ្វេសបុគ្គផ្លូវការ របស់ អធិការដ្ឋាននគបាលស្រុកកំពង់សៀម បានបង្ហោះសា និងភ្ជាប់មកជាមួយរូបភាព គួរឲ្យសង្វេកថា«ស្រ្តីម្នាក់ត្រូវបាត់បង់ជីវិតដោយសារតែអួលបាយ ជារឿងគួរឱ្យអាណិតបំផុត សូមបងប្អូនមេត្តាប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ…!!!,»។

គេហទំព័រហ្វេសបុគ្គផ្លូវការ របស់ អធិការដ្ឋាននគបាលស្រុកកំពង់សៀម បានបញ្ជាក់ទៀតថសា ករណីស្រ្តីម្នាក់ ដែលអួលបានស្លាប់ នេះ គឺបានកើតឡើង នៅវេលាម៉ោងប្រមាណ ១១: ០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ ស្ថិតនៅក្នុងបវិវេនរោងចក្រ កាត់ដេរ មេតថេក ខេមបូឌា ខប លីមីធីត ស្ថិតនៅភូមិអំពិលលេី ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយស្រ្តីជាជនរងគ្រោះខាងលើ មានឈ្មោះថា ណៃ រដ្ឋា ភេទស្រី អាយុ ៤១ ឆ្នាំ ជាកម្មការិនី កាត់ដេរក្នុងរោងចក្រខាងលើនេះ បានស្លាប់ បន្ទាប់សម្រាកញាំ បាយ ថ្ងៃត្រង់នៅក្នុងអគាររោងចក្រ។

សាក្សីនៅកន្លែងកើតហេតុបាន បញ្ជាក់ថា នៅខណៈពេលដែលរោងចក្រ ដល់ម៉ោងសម្រាក កម្មករគ្រប់ៗគ្នា ក៏បានរកកន្លែង សម្រាកញាំអាហារថ្ងៃត្រង់ ដូចសព្វមួយដង តែខណៈពេលនោះ ស្រ្តីឈ្មោះថា ណៃ រដ្ឋា បានមានអាការៈអួលបាយ ដោយឃើញស្ថានភាពមិនស្រួល ក៏នាំគ្នាយកគាត់មកពេទ្យ  ដែលប្រចាំការក្នុងរោងចក្រ បន្ទាប់មក ពេទ្យប្រចាំការ ក៏បានបន្តបញ្ជូនគាត់ ទៅកាន់មន្ទីពេទ្យខេត្តកំពង់ចាម តែពេលមកដល់មន្ទីពេទ្យ ខេត្តកំពង់ចាម ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ និងបានដឹកបន្តទៅផ្ទះនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

យ៉ាងណា ក៏សូមចូលរួមរំលែកទុក ដល់ក្រុមគ្រួសារ នៃសព ផង ដែលត្រូវបាត់បង់សមាជិកជាទីស្រលាញ់ និង សូមបងប្អូនយើង ប្រុងប្រយ័ត្ន គ្រប់សកម្មភាពដែលយើងកំពុងធ្វើរាល់ថ្ងៃ កុំឲ្យមានការធ្វេសប្រហែស ឲ្យសោះ ព្រោះសេចក្តីស្លាប់ យើងមើលមិនឃើញនោះ ទេ ជាក់ស្តែងដូចករណីខាងលើនេះជាដើម «អ្នកណាទៅដឹងមុន គ្រាន់តែអង្គុយញាំបាយ សុខៗសោះ ក៏អាចធ្វើឲ្យអួលបាយ ស្លាប់បានដែរ»៕