ភ្នំពេញ៖ មុននេះបន្តិច នៅលើគណនីហ្វេសប៊ុករបស់ពិធីករល្បីលោក សុខ រ៉ាស៊ី បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ជូនមហាជនឲ្យបានជ្រាបច្បាស់ជៀសវាងការខកចិត្តដូចរូបលោក ដោយភ្ជាប់ជាមួយសំណេររៀបរាប់ដាស់តឿនថា«ខ្ញុំសូមចែករំលែកមួយបងប្អូន សូមប្រយ័ត្ន អ្នកដែល ទិញរថយន្តពីជនបរទេស មិនទាន់ ផ្ទេរកម្មសិទ្ធ សូមប្រយ័ត្នជួប បញ្ហាដូចខ្ញុំ ឥលូវចង់ផ្ទេរកម្មសិទ្ធក៏ផ្ទេរ មិនបានដែរ ទាល់តែចេញលុយ ចេញសំបុត្រយន្តហោះ អោយគេទៀត»។

ក្នុងនោះផងដែរ ពិធីករពូកែវ៉ោហាស័ព្ទរូបនេះបានបន្ត ទាំងខកចិត្តថា«ខ្ញុំបានរងចាំគាត់ រយះពេល3ខែហើយ ដើម្បីផ្ទេរកម្មសិទ្ធ គាត់នៅ ក្រុងព្រះសីហនុ គាត់បានឆ្លងឆ្លើយ ជាមួយខ្ញុំថា ថ្ងៃនេះ ថ្ងៃនោះ ឥលូវជិត 3ខែ ទើបគាត់ប្រាប់ថា ចង់អោយគាត់ទៅលុះត្រាយើងចំនាយលុយ ខ្លួនយើង អោយគាត់ សូមបញ្ចាក់ ការផ្ទេរកម្មសិទ្ធរថយន្តពី ជនបរទេស បើគ្មានសាមីខ្លួន ជាជនបរទេស មកផ្តិតមេដៃទេ មិនអាចផ្ទេរសិទ្ទ បានទេ! សូមអ្នកដែលយល់ដំណោះស្រាយ រឿងនេះ ជួយ ផ្តល់យោបល់ផង»៕