ស្វាយរៀង ៖ រន្ធត់ណាស់ ក្មេងស្រីពីរនាក់បានស្លាប់បាត់បង់ជីវិត​យ៉ាងអាណោច​អាធ័ម​បំផុត ក្នុងសភាពបែកក្បាលចេញខួរលើស្ពានហាយវ៉េក្រុងស្វាយរៀង ខណៈដែលជិះ​ម៉ូតូជា​មួយលោកតា បំណងទៅចូលរួមមង្គលការរបស់បងប្អូននៅស្រុកស្វាយជ្រំ ដោយ​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងឡានដឹកកម្មកររោងចក្រ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វីរៈ អាលីយា ភេទស្រី អាយុ ១២ឆ្នាំ និង ឈ្មោះ វ៉ាន់ សេរ៉ា អាយុ ៧ឆ្នាំ អ្នកទាំងពីរ រស់នៅ ភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយសពជនរងគ្រោះ ត្រូវបានរថយន្តរបស់ស្នងការ​ដ្ឋាន​នគរបាលខេត្តស្វាយរៀង ដឹកជូនដល់ផ្ទះ និង ប្រគល់សាកសពជូនសាច់ញាតិ​ធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវអត្តសញ្ញាណ​អ្នកបើក​បរដើម្បីយកមកទទួលទោសតាមច្បាប់៕