ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានសមាគមមិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្តជួយសង្គមនៅមុននេះ បានបង្ហោះរូបភាពពីរសន្លឹកផ្ដិតចេញពីទីតម្លល់សព​របស់អតីតតារាសម្ដែង ពីង រ៉ូស្សា យ៉ាងដូច្នេះថា «អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ចូលរួមពិធីបូជាសពរបស់កញ្ញា ពីង រ៉ូស្សា អតីតតារាសម្ដែង ដែលបានមរណៈភាពកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ»។

គួរបញ្ជាក់ផងដែរថា កញ្ញា ពីង រ៉ូហ្សា បានទទួលមរណភាព នៅវេលាម៉ោងម៉ោង៧កន្លះ ព្រឹកថ្ងៃទី០១ ឧសភា ឆ្នាំ២០២០ ដោយសារជំងឺជាច្រើនមុខ ដូចជាប្រព័ន្ធសរសៃ​ប្រ​សាទ តម្រងនោម និងថ្លើមជាយូរមក បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យលោក​សង្ឃ​បានប្រមាណ២ថ្ងៃ៕