រាជធានីភ្នំពេញ ៖ លោកឧកញ៉ា ហ៊ួត ជា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនហ៊ួតជាខូអិលធីឌី ដែលជាក្រុម ហ៊ុនផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទនៅកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ ដែលការចាប់ផ្ដើមដំបូង គឺចំណាយដើមទុនចំនួន ៥ពាន់ដុល្លារអាមេរិក។

បច្ចុប្បន្ននេះ ក្រុមហ៊ុនហ៊ួតជាមានសាខានៅទូទាំងប្រទេសចំនួន៦៨សាខា ហើយគ្រោងបង្កើនឲ្យបាន១០០ សាខានៅឆ្នាំ២០២០នេះ។ លោកឧកញ៉ាហ៊ួតជា បានលើកឡើងថា មានគុណតំលៃចំនួន៣ ដែលធ្វើឲ្យក្រុមហ៊ុនរបស់លោកមានការរីកចំរើនមកដល់ពេលនេះ គុណតំលៃទាំងនោះរួមមាន៖សុចរិតភាព និងទំនុកចិត្ត, ផ្ដល់សេវាកម្មជូនអតិថិជនងាយស្រួល និងមានទំនួលខុសត្រូវ, ក្នុងនោះក្រុមហ៊ុន ហ៊ួត ជា ក៏បានដាក់គោលដៅថា នឹងរកស៊ីយូរអង្វែង៕