សៀមរាប ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ កងកម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចុះឃាត់ខ្លួន គ្រូខ្មែរម្នាក់ រួមនឹងបក្សពួក២នាក់ទៀត ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីដាក់ថ្នាំសម្រើប រួចរំលោភសេពសន្ថវៈនារីវ័យ២០ឆ្នាំទាំងកម្រោល កាលពីថ្ងៃទី០៩ ខែឧសភា។

ជនសង្ស័យទាំង៣នាក់មានឈ្មោះទី១ ឈ្មោះពិន អ៊ឹម អាយុ៤៦ឆ្នាំ(គ្រូខ្មែរល្មោភកាម) ២-ឈ្មោះសយ សំប៊ុន អាយុ៣៤ឆ្នាំ និង៣-ឈ្មោះស៊ាន កុសល (ហៅ ជា) អាយុ៣៦ឆ្នាំ យ៉ាងណាមិញ តាមសម្ដីរបស់នារីរងគ្រោះបានឲ្យដឹងថា ខ្លួនបានទៅមើលថែម្ដាយដែលកំពុងសម្រាកព្យាបាលតាមអបិយជំនឿនៅផ្ទះជនសង្ស័យ បន្ទាប់មកជនសង្ស័យបានហៅខ្លួនចូលក្នុងបន្ទប់ រួចសង្កត់ក្បាលឲ្យលេបថ្នាំម្យ៉ាង ក៏មានអារម្មណ៍ទន់ដៃជើង ស្រាប់តែគ្រូល្មោភកាមបានធ្វើសកម្មភាពរំលោភខ្លួន រហូតបានសម្រេច បន្ទាប់មកបានហើយជនសង្ស័យ៣នាក់ទៀតមករំលោភជនរងគ្រោះម្នាក់ម្ដងទៀតផង លុះត្រឡប់មកផ្ទះទើបជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ដើម្បីរកយុត្តិធម៌ចំពោះអំពើព្រៃផ្សៃនេះផងដែរ។

ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កងកម្លាំងសមត្ថកិច្ចខេត្តសៀមរាបបានចុះទៅដល់ផ្ទះរបស់ជនសង្ស័យ ហើយឆែកឆេររកឃើញនូវវត្ថុតាង ជាថ្នាំសម្រើបជាច្រើនបន្ទះ រួមនឹងជនរងគ្រោះពីរនាក់បន្ថែមទៀត នៅក្នុងរយៈពេលនៃការសាកសួរ ជនសង្ស័យទាំង៣មិនបានសារភាពឡើយ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ហើយរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ចាត់ការទៅតាមផ្លូវច្បាប់៕