រាជធានីភ្នំពេញ ៖ នៅមុននេះ​មានការចែករំលែក​យ៉ាងព្រោងព្រាត​ពីដំណឹងស្វែងរក​ក្មេងប្រុស​ម្នាក់​មានអាយុ១៥ឆ្នាំ ដែលបានបាត់ពីផ្ទះ​យ៉ាងអាថ៌កំបាំងគ្មានមូលហេតុ​ដោយបានបង្ហាញ​ខ្លីថា៖ «ដំណឹងបាត់ក្មេងប្រុស​អាយុ១៥ឆ្នាំ ទីលំនៅជិតវត្តសំរោងអណ្ដែត ក្រោយវិទ្យាល័យភ្នំពេញថ្មី»។

ជាមួយគ្នា​នេះ​ក៏មានការបង្ហាញអត្តសញ្ញាណក្មេងប្រុស និងទំនាក់ទំនង​បន្ថែមថា «ក្មេងប្រុស​បាត់ខ្លួន​មានឈ្មោះ ហម ម៉េងលី ចេញពី​ផ្ទះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បើបងប្អូនបានឃើញសូមទំនាក់ទំនង​មកកាន់​លេខទូរស័ព្ទ 081717900​ / 017960067»៕