រាជធានីភ្នំពេញ៖ ក្នុងយុគសម័យទំនើបនេះ មនុស្សភាគច្រើននិយមទំនាក់ទំនងគ្នា​តាមប្រព័ន្ធបច្ចេកវិទ្យា ដោយយកបណ្ដាញសង្គមមកធ្វើជាបទវិភាគយ៉ាងក្ដៅគគុក ជុំវិញបញ្ហានានាដែលកើតមាននៅក្នុងសង្គម ខណៈប្រជាប្រិយភាពរបស់​បុគ្គលល្បីមួយចំនួន ជាពិសេសអ្នកសិល្បៈក៏ទទួលបានការគាំទ្រ ស្រឡាញ់ចូល​ចិត្តពីសំណាក់អ្នកគាំទ្រទាំងឡាយ ដោយការបង្ហាញនូវសកម្មភាពទាក់ទាញចំណាប់​អារម្មណ៍នានា នៅលើបណ្ដាញសង្គមយក្សមួយនេះ ដើម្បីបង្កើនភាពល្បីល្បាញ និងការចុច like ទំព័រហ្វេសប៊ុក​ផ្លូវការរៀងៗខ្លួន។

ដូច្នេះនៅក្នុងថ្ងៃនេះ អង្គភាពសារព័ត៌មាន តារាញូស៍ សូមបង្ហាញនូវទិន្នន័យ​របស់អ្នកគាំទ្រចំពោះ កំពូល​តារាចម្រៀងស្រី​ក្នុងស្រុក ៤ដួង ដែលកំពុងទទួលបានការគាំទ្រខ្លាំង ពីអ្នកនិយមលេង​បណ្ដាញ​សង្គមហ្វេសប៊ុក​រហូតដល់រាប់លាននាក់ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កំពូលតារា​ចម្រៀងជ្រ​កក្រោមទ្រនំហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា មិនមែន​ឈរនៅលំដាប់ទី១ ទេ គឺស្ថិត​នៅ​លំដាប់ទី៣ឯណោះ។

ខាងក្រោមនេះជាទិន្នន័យផ្លូវការ នៃចំនួនអ្នកគាំទ្រ និងចុច like លើ​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់​តារាស្រីទាំង៤រូប​គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។

១. តារាចម្រៀងជ្រកក្រោមទ្រនំថោន មាស សុខ សោភា ផេកផ្លូវការ​មានអ្នកចុច Like ចំនួន 4,9 លាននាក់ ឈរនៅលំដាប់កំពូល។

២.តារាចម្រៀងជ្រកក្រោមទ្រនំហង្សមាសអ្នកនាង ពេជ្រ សោភា ផេកផ្លូវការ​មានអ្នកចុច Like ចំនួនជាង ៣លាននាក់ ឈរនៅលំដាប់ទី២។

៣.តារាចម្រៀងជ្រកក្រោមទ្រនំហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា ផេកផ្លូវការ​មានអ្នកចុច Like ចំនួនជាង 2,2 លាននាក់ ឈរនៅលំដាប់ទី៣។

៤. តារាចម្រៀងជ្រកក្រោមទ្រនំសាន់ដេកញ្ញា សុខ ពិសី ផេកផ្លូវការ​មានអ្នកចុច Like ចំនួនជាង 1,1 លាននាក់ ឈរនៅលំដាប់ទី៤៕