ភ្នំពេញ ៖ មុននេះ តារាចម្រៀងស្រីវ័យក្មេងកញ្ញា អ៊ីវ៉ា បានប្រកាសដំណឹងជាបន្ទាន់ ស្វែងរកចិនសែ និងជាងធ្វើម៉ុង ក្នុងបំណងគាស់ផ្នូរម្ដាយដែលបានចែកឋានទៅ ដើម្បីផ្លាស់ប្ដូរទីកន្លែងថ្មី ខណៈកន្លែងចាស់ ប៉ះចំកន្លែងធ្វើផ្លូវល្បឿនលឿន ដូច្នេះត្រូវរុះរើជាបន្ទាន់ដែលមិនអាចអាក់ខានបានឡើយ។

សំណេររៀបរាប់ទាំងអារម្មណ៍សោកសៅ របស់ម្ចាស់បទ«អ្នកម្ដាយកម្សត់» បានបញ្ជាក់ទាំងរំជួលចិត្តថា «សូមទោសបងប្អូនមិត្តទាំងអស់គ្នាដែលមាន friend ហ្វេសប៊ុកជាមួយខ្ញុំក្នុងខេត្តកំពង់ស្ពឺ ឬក៏ថ្នល់ទទឹង មានអ្នកស្គាល់ខាងចិនសែនិងខាងធ្វើម៉ុងទេ ដោយសារគេធ្វើផ្លូវល្បឿនលឿនប៉ះចំម៉ុងម្ដាយខ្ញុំ ហើយត្រូវគាស់រើម៉ុងចាស់ដើម្បីធ្វើម៉ុងថ្មី អាស្រ័យហេតុនេះបើមានបងប្អូនណាស្គាល់សូមជួយប្រាប់ខ្ញុំផងណា 069700021 សូមអរគុណទុកជាមុន»៕