រាជធានីភ្នំពេញ៖ នាព្រឹកព្រលឹមថ្ងៃសៅរ៍ចុងសប្ដាហ៍ តារាសម្ដែងសម្ផស្សស្រស់សោភាកញ្ញា មាន សូនីតា ដែលមហាជនដាក់ងារជា រាជនីក្រមា បានបង្ហោះរូបភាពបង្ហាញសាច់ខ្នងសចាំងម៉ត់រលោងដូចបណ្ដូលចេក គ្រងដោយឈុតស្ដើងពណ៌សធ្លុះដល់សាច់ កំពុងទាក់ទាញភ្នែកកន្លង់ទាំងឡាយ ឲ្យជ្រើមជ្រួលអារម្មណ៍ប្រាថ្នាចង់បានស្រីស្រស់មកថ្នមថែក្បែរកាយ ក្នុងនោះក៏មានការបញ្ចេញមតិជាហូរហែពោលកោតសរសើរពីសាច់សរលោងម៉ត់ខៃ ឯអ្នកខ្លះក៏ចេញសម្ដីបែបលលែងថា«លោកអើយចង់ឈាមច្រមុះ»។

តែបើក្រឡេកទៅមើលទឹកមុខក្នុងរូបភាព របស់តារាស្រីរូបនេះវិញ ហាក់កំពុងមានអារម្មណ៍សោកសៅក្នុងចិត្ត ដោយបញ្ជាក់ជាមួយសំណេរ ខ្លាចរអាអត្តចរិតមនុស្សក្លែងក្លាយក្នុងសង្គមបច្ចុប្បន្ន ដោយរៀបរាប់ថា៖ «អីដែលខ្ញុំខ្លាចបំផុត គឺចំណាយពេលវេលាទៅលើមនុស្សខុស គឺជាកំហុសដ៏ធំបំផុតសំរាប់ខ្ញុំ … យើងត្រូវទទួលស្គាល់ការពិត រឿងមួយនេះ»។ សារខ្លីមួយនេះត្រូវបានគេសន្និដ្ឋានថា តារាស្រីឆ្នើមរូបនេះ ហាក់កំពុងជួបបញ្ហាអ្វីមួយក្នុងជីវិត ទើបបង្ហាញអារម្មណ៍ខ្លាចរអារលើបណ្ដាញសង្គមបែបនេះ៕