រាជធានីភ្នំពេញ ៖ ស្របពេលដែលប្រជាប្រិយភាពរបស់ព្រះនាង នរោត្តម ជេនណា កាន់តែល្បីរន្ទឺខ្លាំង និងកំពុងទទួលបានការគោរពស្រឡាញ់យ៉ាងក្រៃលែងពីសំណាក់មហាជន ក្នុងនោះផងដែរ ការងារក្នុងវិស័យសិល្បៈរបស់ព្រះនាងតូច ក៏មមាញឹកមិនធម្មតា ដោយមានទាំងការថតផ្សាយពាណិជ្ជកម្ម ថតខ្សែភាពយន្ត និងការបកស្រាយចម្រៀងយ៉ាងក្រអួនក្រអៅ ទាក់ទាញចិត្តអ្នកគាំទ្រទាំងចាស់ទាំងក្មេងផងដែរ។

ទន្ទឹមនឹងពេលវេលាហាក់កម្រនេះក្នុងឱកាសបានរួមការងារ រួមព្រះនាងតូច ដ៏គួរឲ្យស្រឡាញ់ជាលើកដំបូង ស្រាប់តែតារាចម្រៀងស្រីលំដាប់ប្រទេសគឺ មាស សុខសោភា បានបង្ហាញអារម្មណ៍ភ័យផងអរផង ដោយបានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការ ដោយរៀបរាប់ទាំងក្ដីរំភើបថា៖ «សប្បាយចិត្តរីករាយណាស់ដែលបានរួមការងារជាមួយព្រះនាងតូច នរោត្តមជេនណា មិត្តសិល្បករនិងក្រុមការងារទាំងអស់គ្នា»៕