រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ មហាជនសង្កេតឃើញថា តារាសម្ដែងសាច់សខ្ចីកញ្ញា មាន សូនីតា តែងបង្ហាញភាពសិចស៊ីជារឿយៗនៅលើបណ្ដាញសង្គម និងកំពុងទាក់ទាញភ្នែកអ្នកគាំទ្រឲ្យគយគន់ស្ទើរភ្លឹក ជាមួយនឹងរូបរាងស្រឡូន សាច់សម៉ត់ខៃ សម្ផស្សផូរផង់ដូចស្រីសួគ៌ ដែលជាទីប៉ងប្រាថ្នារបស់បុរសៗគ្រប់រូបផងដែរ។

ស្រាប់តែមុននេះ ស្រីស្រស់ មាន សូនីតា បានបន្តបង្ហោះរូបភាពសិចស៊ីខ្លាំង ជាងរាល់ដង ដោយបង្ហាញល្វែងលើ ចេញដើមទ្រូងទ្រលុកទ្រលុន និងល្វែងក្រោមផង ដោយភ្ជាប់ជាមួយសំណេរថា៖ «សម្រស់របស់ស្រ្តីពិតប្រាកដមិនមែនស្ថិតនៅមុខនោះទេគឺ នៅចរិយា និង មារយាទ ហើយក៏មិនអាចវាយតំលៃលើសំបកក្រៅរបស់គេដែរ»។ នៅពីក្រោមការបង្ហោះនេះ មាន សូនីតា ក៏បញ្ជាក់ប្រាប់អ្នកគាំទ្រថាជាស្ទីលថតបែបម៉ិចស៊ិកកូទៀតផង៕