រាជធានីភ្នំពេញ ៖​ ស្របពេល​​តារាកំប្លែង​មាឌល្អិតនាយក្រិន កំពុង​ជួប​រឿងស៊យ​ផ្ទួន​ៗ​ប្រពន្ធក្បត់ផិត​ចិត្ត​អប្រិយ​​រត់ចោល​តាម​ប្រុសស្នេហ៍ថែកូន​ក្នុង​បន្ទុក​រស់ពឹង​អាជីព​ហាង​ស៊ុបកន្ធាយផ្លូវ២០០៤ តែដល់រដូវកាល​កូវីដ១៩​នាយក្រិន​ក៏ត្រូវ​បង្ខំចិត្ត​បិទ​ចោល​ក្រោយ​រត់​មិនរួច​ថ្លៃចំណាយ ឯខ្លួន​ក៏មានជំងឺ​ទៀត​នេះបើតាមការរៀប​រាប់​តាមទូរស័ព្ទ​​ប្រាប់ឲ្យ តារាញូស៍ ដឹងពីទឹកដីកំណើត​ដែល​នាយ​កំពុង​ស្នាក់​បណ្ដោះអាសន្ន។

ផុត​ពីរឿង​នាយក្រិន​ដែល​មហាជន​ដាក់​ងារថា «តារាខកស្នេហ៍» ក្រោយ​ប្រពន្ធ​២នាក់បាន​បញ្ចប់គ្មានអាល័យ ទុក​ឲ្យខ្លួន​កំព្រារងាកើតទុក្ខ​ផ្ទួនៗ​ ប៉ុន្តែ​ងាក​មក​កាន់​នាយក្រឹប​ដែលជាតារាសម្ដែង​ដែលមានមាឌល្អិត​ដូចគ្នា​ក៏បាន​មក​ដល់​ការិយាល័យ តារាញូស៍ ចែក​រំលែក​ពី​វិធីសាស្រ្ត យុទ្ធសាស្រ្ត ក្នុងការថែស្នេហ៍មិន​ឲ្យ​ប្រែ​ចិត្ត​គិត​ផ្លូវ​បញ្ច្រាស់​ឡើយ ដោយ​នាយរៀបរាប់​ទាំង​ញញឹម​ និងរីករាយ​ក្នុងបទសម្ភាសន៍ថា៖ «ស្មោះត្រង់នឹងគ្នា ពេល​ត្រឡប់​ពី​បំពេញការងារ​ចេះជួយកិច្ចការងារផ្ទះ ជួយមើលកូន មិនឲ្យប្រពន្ធប្រើទូរស័ព្ទ ពិសេស​ប្រឹង​រក​ចំណូលជូនគ្រួសារ»។ មកដល់សព្វថ្ងៃនេះ​នាយក្រឹបថាខ្លួន​មាន​កូន​២នាក់ហើយ ខណៈមួយទៀតនៅក្នុងពោះនៅឡើយ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖