រាជធានីភ្នំពេញ៖ លើទំព័រហ្វេសប៊ុករបស់តារាចម្រៀងល្បីអ្នកនាង សុគន្ធ និសា បានបង្ហាញដំណឹងសោកសៅក្រៃលែង ខណៈលោកយាយទទួលមរណភាព ដោយផ្អែកលើសំណេររៀបរាប់ទាំងក្ដុកក្ដួលថា៖ «ដំណើរដែលមិនបានព្រៀងទុកថ្ងៃនេះ ប្រៀបដូចជាសុបិនទៅកន្លែងដែលមិនបានគិតថាទៅ កន្លែងដែលមិនចង់ទៅ បែរជាត្រូវទៅដល់ ការគិតវាមិនដូចការពិត»។

ក្នុងនោះម្ចាស់បទ«ស្រឡាញ់អូនឲ្យច្រើនៗ» បានបង្ហោះរូបភាពភ្ជាប់ទាំងពិធីបុណ្យសព និងវត្តមានអ្នកសិល្បៈចូលរួមរំលែកទុក្ខផងនោះបានបន្ថែមបញ្ជាក់ទៀតថា ៖«គ្មានអ្នកណាដឹងមុនថានឹងមានបញ្ហាអីកើតឡើងចំពោះយើងឡើយ តែបញ្ហាគឺមានចំពោះយើងជារៀងរហូត មានសុខក៏មានទុក្ខ តែគ្រប់គ្នាមើលមិនឃើញភាពស្ងប់ តែភាពស្ងប់នៅជាមួយយើងរហូត អ្វីៗគឺតាមដំណើរធម្មជាតិ (សូមវិញ្ញាណក្ខន្ធរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ)»។ ជាមួយដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះ គេក៏ឃើញមានអ្នកសិល្បៈជាច្រើនបានខមិនចូលរួមរំលែកទុក្ខផងដែរ៕