រាជធានីភ្នំពេញ៖ មនុស្សលោកកើតមក រមែងជួបទុក្ខ និងសុខ កើតចាស់ឈឺស្លាប់ជាច្បាប់ធម្មជាតិដែលកំណត់ទៅលើជីវិតមនុស្សម្នាក់ ការដែលបាត់បង់មនុស្សជាទីស្រឡាញ់ ធ្វើឲ្យរងនូវក្ដីឈឺចាប់ និងការនឹករឮករាល់អនុស្សាវរីយ ក្នុងនោះគេក៏សង្កេតឃើញថា ៦ខែនៃដើមឆ្នាំ២០២០នេះ មានអ្នកសិល្បៈចំនួន១៣រូបបានជួបទុក្ខធំក្រៃលែង ខណៈមនុស្សជាទីស្រលាញ់ ត្រូវទទួលមរណភាពដូចៗគ្នាក្នុងនោះរួមមាន៖

១. តារាសម្ដែងលោក យូឌីស្កូ ជួបទុក្ខម្ដាយទទួលមរណភាពកាលដោយរាគាពាធកាលពីថ្ងៃទី០៧ មករា ២០២០។

២.តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ ជួបទុក្ខឪពុកទទួលមរណភាពដោយរោគាពាធ ថ្ងៃទី៣០ មីនា ២០២០។

៣. តារាសម្ដែងកញ្ញា សូដា នីតា ជួបទុក្ខម្ដាយទទួលមរណភាពដោយរោគាពាធថ្ងៃទី៣១ មីនា ២០២០។

៤.តារាសម្ដែងអ្នកនាង ទូច ស្រីល័ក្ខ ជួបទុក្ខអ៊ំប្រុសទទួលមរណភាពនៅឯក្រៅប្រទសនាងមិនអាចចូលរួមបានឡើយ បានត្រឹមសម្រក់ទឹកភ្នែកសោកស្ដាយពីស្រុកខ្មែរប៉ុណ្ណោះកាលពីថ្ងៃទី ៣១ មីនា ២០២០។

៥.តារាសម្ដែងអ្នកនាង ឆៃលី ដាឡែន ជួបទុក្ខផ្ទួនៗ ម្ដាយធំនៅអាមេរិក និងម្ដាយមីងទទួលមរណភាព ថ្ងៃទី ០២ មេសា ២០២០។

៦.តារាចម្រៀងកញ្ញា ស៊ូ ស៊ីរីកា ជួបទុក្ខបងស្រីជីដូនមួយទទួលមរណភាព ថ្ងៃទី ០៤ មេសា ២០២០។

៧.តារាកំប្លែង នាយ កុយ ជួបទុក្ខបងស្រីធំទទួលមរណភាព ថ្ងៃទី ២៨ មេសា ២០២០។

៨.តារាចម្រៀងអ្នកនាង ស៊ុន ស្រីពេជ្រ ជួបទុក្ខប្អូនប្រុសទទួលមរណភាព ថ្ងៃទី៣០ មេសា ២០២០ ដោយសារជំងឺទោះបីមានការសង្រ្គោះពីសប្បុរសជនក្ដី។

៩.តារាកំប្លែង នាយ ចយ ជួបទុក្ខជីដូនទទួលមរណភាព ថ្ងៃទី ៣០ មេសា ២០២០។

១០.តារាចម្រៀងលោក ព្រាប សុវត្ថិ ជួបទុក្ខជីដូនទទួលមរណភាពកាលពីថ្ងៃទី ០៧ ឧសភា ២០២០ ក្នុងវ័យ១០៥ឆ្នាំ។

១១.ចំពោះតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ក៏មានទុក្ខដូចលោក ព្រាប សុវត្ថិ ដែរ ដ្បិតលោកជាប្អូនជីដូនមួយលោក ព្រាប សុវត្ថិ ពោលគឺត្រូវបាត់បង់ជីដូននៅថ្ងៃទី០៧ ឧសភា ២០២០ ដូចគ្នា។

១២.ពិធីការនី DJ NaNa ជួបទុក្ខឪពុកទទួលមរណភាព ថ្ងៃទី០៤ មិថុនា ២០២០ដោយសារជំងឺរលាកស្រោមខួរ។

១៣.មកដល់ពតារាចម្រៀងអ្នកនាង សុគន្ធ និសា ជួបទុក្ខជីដូនទទួលមរណភាពទៀបភ្លឺ ថ្ងៃទី ០៥ មិថុនា ២០២០ នេះតែម្ដង៕