រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះជាថ្ងៃសីល ថ្ងៃសុក្រ ១៥កើត ខ្នើតពេញបូណ៌មី ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ អ្នកលេងបណ្ដាញសង្គមបានបង្ហាញនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលកំពូលតារាចម្រៀងវ័យច្រើនមុខស្រស់ ណុប បាយ៉ារិទ្ធ បង្ហោះរូបភាព និងខ្លឹមសារថា ខ្លួនទទួលទានអាហារបែបបួសសម្រាប់ថ្ងៃសីល ដោយហូបបាយជាមួយឆាបន្លែដែលគ្មានសាច់នោះឡើយ។រូបភាពបាយមួយចាន ឆាបន្លែមួយចានដាក់ជាប់គ្នាបងប្រុសលោក នីកូ បានរៀបរាប់បញ្ជាក់ឲ្យដឹងថា៖ «ហូបបាយឬនៅបងប្អូន? ថ្ងៃសីលខ្ញុំមានតែប៉ុណ្ណឹងទេ បន្លែសុទ្ធ គ្មានសាច់ គ្មានស៊ុត គ្រឿងទេស ប្រើតែអំបិលនិងស្ករ ទឹកស៊ីអ៊ីវ ខ្ទឹម មិនប្រើដុំស៊ុប ម៉្សៅស៊ុប ទឹកត្រី ប្រេងខ្យងទេ»។

ក្រោយឃើញដូច្នេះក៏មានអ្នកខមិនពោលសរសើរថានេះជារូបមន្ដថែរាង និងសម្រស់របស់លោក ណុប បាយ៉ារិទ្ធ ម្យ៉ាងក៏មានការសន្និដ្ឋានថាលោកជាតារាចម្រៀងប្រតិបត្តិសីល ប៉ុន្តែត្រូវបានសាមីខ្លួនបញ្ជាក់ថានេះជាទម្លាយដោយការខមិនតបក្នុងន័យប្រតិបត្តិផ្ទាល់ខ្លួនដូច្នេះ៖ «មិនផ្តោតលើរឿងហ្នឹងទេ គ្រាន់តែចង់ហូបបួលរៀងរាល់ថ្ងៃសីល»៕