រាជធានីភ្នំពេញ៖ រូបភាពប្រៀបធៀបមួយសន្លឹករវាងកុមារភាពវ័យ ២ឆ្នាំ ជាមួយបច្ចុប្បន្នភាពវ័យ ២៥ឆ្នាំ របស់តារាចម្រៀងសាច់ណែនកញ្ញា បាន មុន្នីល័ក្ខ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ដោយពោលកោតសរសើរពីសម្រស់វ័យកុមាររបស់តារាស្រីរូបនេះ គឺស្រស់ស្អាត គួរឲ្យស្រឡាញ់តាំងពីក្មេងវ័យ ទើបសម្រស់បច្ចុប្បន្ន នាងមានមុខមាត់ស្រស់ស្អាត រួមនឹងសម្បុរស្បែកសភ្លឺថ្លាដូចបណ្ដូលចេក គួរជាទីប៉ងប្រាថ្នារបស់កន្លង់ទាំងឡាយ។

មតិកោតសរសើរភ្លូកទឹកភ្លូកដីពីអ្នកគាំទ្រ បែបនេះគឺផ្អែកទៅលើ សំណេរខ្លីបញ្ជាក់របស់តារាស្រីល្បីនៅថោនបានរៀបរាប់ថា៖ «រូបភាពកាលពីមិនទាន់ចេះដើរ ជាង20ឆ្នាំមុន»។ ក្នុងនោះក៏មាន អ្នកលេងបណ្ដាញសង្គមមួយចំនួន លាន់មាត់ហាក់មិនជឿនឹងភ្នែកថា រូបរាងរបស់ម្ចាស់បទ«នឹកខ្លាំងណាស់» គឺលូតលាស់ខ្លាំង តែនៅស្អាត និងស្រដៀងពីតូចដដែលហើយអ្នកខ្លះក៏បាននិយាយបែបភ្ញាក់ផ្អើលដោយអន់ចិត្តសម្រស់ខ្លួនថា៖ «អាយុ25ក្មេងជាងខ្ញុំអាយុ20ទៀតស្រស់ស្អាតខ្លាំងណាស់»៕