រាជធានីភ្នំពេញ ៖ តារាចម្រៀង ខាន់ ជេមស៍ ដែលទើបត្រូវមហាជនផ្ទុះសរសើរពីភាពជោ​គ​ជ័យក្នុងអាជីពសិល្បៈ និងជំនួញក្រោយចូលដល់រដូវកូវីដ១៩ រូបគេបានបង្កើននូវមុ​ខ​រ​បរនិងការងារលុយហូរចូលខាប់ដូចទឹកបាក់ទំនប់ ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលមុននេះ​​លើគណនីតារាចម្រៀងសាន់ដេបានបង្ហាញឃ្លីបវីដេអូដែលលោកស្រែកយ៉ាងតឹង

សរសៃកមួយបទដែលមានចំណងជើងថា «ស្មោះប៉ុណ្ណឹងមិនល្មម» ដែលជាសំនៀងដើមរប​ស់​កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ដែលប្លែកពីរាល់ដងធ្លាប់​តែ​ឃើ​ញតារាប្រុសច្រៀងបទចម្រៀងរបស់ខ្លួនផ្ទាល់គឺជាបទបែបផ្អែមល្ហែមលួងលោម។ ជាមួ​យ​គ្នានេះក្រោយការបកស្រាយពីសំណាក់ម្ចាស់បទ «របាំចងស្នេហ៍» នាពេលនេះត្រូវបានអ្ន​កគាំទ្រ និងមហាជនជញ្ជក់មាត់សរសើរយ៉ាងខ្លាំងផងដែរ៕