ខេត្តកណ្ដាល ៖ នៅលើគណនីហ្វេសប៊ុក Siek Bunnary បានបង្ហាញពីនារីវ័យ ១៨ឆ្នាំកំពុងមានអាការៈទ្រុឌទ្រោមខ្លាំង ខណៈរាងកាយទាំងមូលកំពុងរងការយាយីពីជំងឺមហារីកជើង ដែលមានបញ្ជាក់ដោយសំណេរថា៖ «សូមជួយប្អូនស្រីផង ដោយសារជំងឺដ៏សាហាវប្អូនក្លាយជាបែបនេះ ពិតជាអាណិតប្អូនស្រីខ្លាំងណាស់ ពេលមុនប្អូនមានសម្រស់ស្រស់ស្អាតណាស់ ទើបតែវ័យ១៨ឆ្នាំសោះបែរជាជួបរឿងអកុសលកើតជំងឺមហារីកជើងដំណាក់កាលចុងក្រោយ ហើយគ្មានលទ្ធភាពព្យាបាលព្រោះគ្រួសារប្អូនខ្វះខាតខ្លាំង»។

ប្រភពដដែល ក៏បានបន្តរៀបរាប់ទាំងក្ដុកក្ដួល ក្នុងសំណេរអំពាវនាវរកការសង្គ្រោះពីសប្បុរសជន និងបញ្ជាក់ពីការលំបាករបស់ក្រុមគ្រួសារនារីកម្សត់ថា«សព្វថ្ងៃនេះម្តាយគាត់ប្រកបមុខរបរលក់ត្រកួន ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងស្នាក់អាស្រ័យក្រោមផ្ទះលោកតាដែរស្ថិតនៅ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលសូមមេត្តាសប្បុរសជនទាំងអស់ ជួយដល់ប្អូនស្រីដើម្បីសម្រួលទុក្ខលំបាក និងការខ្វះខាតផង 012540401 0967080007»៕