រាជធានីភ្នំពេញ ៖ ថ្មីៗនេះនៅលើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ជុំវិញរឿងរ៉ាវអ្នកលក់ឡេដ៏ល្បីគឺអ្នកនាង Love Riya ដែលបានចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃលោកឪពុករបស់អ្នកនាង ខាត់ សុឃីម ដោយស្លៀកពាក់សំពត់ពណ៌ផ្កាឈូក និងការតុបតែងខ្លួនឆើតឆាយ ដែលត្រូវបានមហាជនស្ទើរមួយប្រទេស នាំគ្នារិះគន់ចាស់ដៃ ថាធ្វើខ្លួនដូចចូលរួមពិធីការ ឬហែរជំនូន ដោយបានពាក់មាសពេជ្រជ្រែកខ្លួន ស្លៀកពាក់មិនសមចូលរួមបុណ្យឡើយ។

ជុំវិញការិះគន់យ៉ាងក្ដៅគគុកនេះ ក្នុងជំនួបដោយចៃដន្យជាមួយ សារព័ត៌មាន តារាញូស៍ ត្រូវបានសាមីខ្លួនឲ្យដឹងកាលពីម្សិលមិញថា៖ « ដោយសារតែរវល់លក់ឡេ និងគ្មានសំពត់ខ្មៅស្លៀក ទើបខ្លួនទៅទាំងប្រញាប់ប្រញាល់ ស្លៀកពាក់មិនបានសមរម្យ ប៉ុន្តែគឺនាងចូលរួមទាំងចិត្តស្មោះ ដូច្នេះក៏សូមការយោគយល់ពីបងប្អូនទាំងអស់ដោយក្ដីគោរពផងដែរ»៕ ដើម្បីជ្រាបកាន់តែច្បាស់ថា Love Riya បកស្រាយយ៉ាងណាខ្លះ សូមទស្សនាវីដេអូកិច្ចសម្ភាសន៍ខាងក្រោមទាំងអស់គ្នា៖