រាជធានីភ្នំពេញ៖ តារាចម្រៀងប្រុសដែលកំពុងឡើងកូដខ្លាំងនៅក្នុងផលិតកម្មថោនគឺលោក ពេជ្រ ថាណា ចាប់តាំងពីតារាប្រុសរូបនេះចូលក្នុងទ្រនំថោនរួចមកឃើញថា បទច ម្រៀងជាច្រើនបានលេចធ្លោយ៉ាងខ្លាំង និងទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈបទចម្រៀងដែលផ្ទុះខ្លាំងបំផុតនោះ គឺបទ “ មានប្រពន្ធល្អមិនចេះថែ” ។


ទន្ទឹមរូបភាពល្បីល្បាញដូចសព្វថ្ងៃនេះ លោក ពេជ្រ ថាណា បានឆ្លងកាត់ប្រវត្តជូរចត់ ដោយដើរច្រៀងតាមហាង និងតាមអកកេះ ដោយរកកម្រៃបានក្នុងមួយថ្ងៃត្រឹមតែ ១ម៉ឺន ទៅ២ម៉ឺនរៀល ប៉ុណ្ណោះ។​

យ៉ាងណាក្ដីប៉ុន្មានម៉ោងមុននេះតារាចម្រៀងប្រុសដែលមានដើមកំណើតពីខេត្តបន្ទា​យ​មា​​ន​ជ័យរូបនេះ បានបង្ហោះសារថ្លែងអំណរអគុរណដល់អ្នកគាំទ្រយ៉ាងក្រៃលែង ខ​​ណៈ​បទ​ចម្រៀងថ្មីមួយបទយ៉ាងកម្សត់របស់លោកត្រូវបានចេញក្នុងផលិតកម្មថោន ដែលមាន ចំណងជើងថា “បង់លស់ផ្ទះបាត់អូន” ទើបតែបានប៉ុន្មានថ្ងៃសោះ មាននាក់ចូលទ​នស្ស​នារាប់ម៉ឺនដងឯណោះ ដោយលោកបានសរសេររៀបរាប់ថា៖ “4ថ្ងៃ ពុកម៉ែបងប្អូនចូលស្តា​ប់ ( 250) បទ មេឡូឌីថ្មី អរគុណសំរាប់ការគាំទ្រពីពុកម៉ែបងប្អូន និងឡើងដល់Mឆាប់ៗបាទ MVត្រៀមរួចរាល់ហើយបាទ កាន់តែកំសត់”៕