រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសស្ដីពីការទទួលស្គាល់សមាជិកទីប្រឹក្សារបស់ សភាពាណិជ្ជកម្ម រាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម លេខ២០១ ព.ណ.អវន ប្រក ថ្ងៃទី២ ៥ ខែមិថុនា ឆ្នាំ ២០២០ ដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្រេចទទួលស្គាល់បុគ្គលឆ្នើមចំនួន ៤០រូបក្នុងនោះឧកញ៉ា ហ៊ួត ជា ប្រធានក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំមួយក៏បានក្លាយជាសមាជិកទីប្រឹក្សារបស់ សភាពាណិជ្ជកម្មរាជធានី ភ្នំពេញ អាណត្តិទី៤ លើកទី១ ចាប់ពីថ្ងៃប្រកាសនេះតទៅផងដែរ ។

គួរបញ្ជាក់ថា ឧកញ៉ា ហ៊ួត ជា ត្រូវបានសាធារណជនបានស្គាល់ ជាបុគ្គលឆ្នើមមួយរូប ដែលទទួលបានជោគជ័យយ៉ាងធំធេងនៅលើវិស័យសំណង់ ជាពិសេសលោកឧកញ៉ាតែងផ្ដល់នូវចំណេះដឹងល្អដល់មហាជនដែលចំណុចនេះហើយទើបឧកញ៉ា ហួត ជា ទទួលមានការគាំទ្រប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងសង្គមខ្លាំងដូចសព្វថ្ងៃនេះ៕