រាជធានីភ្នំពេញ ៖ តារាសម្តែងស្រី នី មុន្នីនាថ ដែលមហាជនជាច្រើនស្គាល់នាង តាម​រយៈ​កា​សម្តែងភាពយន្តរឿងភាគ ទាំងរឿងអប់រំខ្លីៗ ក៏ដូចជាថតស្ពតពាណិជ្ជកម្មជាដើម។ ជា​មួយ នឹងជីវិតសិល្បៈដ៏ច្រើនឆ្នាំនេះ បានធ្វើអោយតារាសម្តែង ស្រី រូបនេះ កំពុងតែទទួលបានភាគ ជោគជ័យលើទីផ្សារសិល្បៈ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ជាក់ស្តែងជារឿយៗគេតែងឃើញតារាស្រីរូបនេះ ចុះជួយធ្វើកាងារសង្គមជាច្រើន ដូចជាចុះចែកសម្ភារៈសិក្សាក្មេងកំព្រា និងកុមារដែល រស់តាមតំបន់ដាច់ស្រយាលក៏ដូចជាចាស់ជរាជាដើម។

ដោយឡែកនៅមុននេះបន្តិចតារាសម្តែងស្រី ដែលមហាជនបានដាក់ងារថាជាតារាទឹក រូប​​នេះបានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់ខ្លួន ដោយនាងបានទទូចចង់ប្អួនប្រជាជនខ្មែរទាំងអស់ចូលរួមចុះឈ្មោះបរិច្ចាគឈាមគឺជាការជួយអាយុជីវិតមនុស្ស ដែលកំពុងត្រូវការឈាមមកសង្គ្រោជីវិត ដោយនាងបានរៀបរាប់ថា៖ “ការបរិច្ចាគឈាមគឺជាការជួយអាយុជីវិតមនុស្សនេះនាងខ្ញុំនឹងធ្វើការបរិច្ចាគឈាមនៅមជ្ឈមណ្ឌលផ្ដល់ឈាម បងប្អូនយើងចង់ចូលរួមជាមួយខ្ញុំទេចូលរួមចុះឈ្មោះទាំងគ្នាណាចា”៕