រាជធានីភ្នំពេញ ៖ ក្រោយមន្ទិល​នៃ​ដំណើរ​លើ​វិថី​សិល្បៈ​ចម្រៀង​របស់តារាចម្រៀង ខេម ថាលោកបានចេញពីទ្រនំ​ថោន ទៅកាន់ផលិតកម្មថ្មី ពេលនេះ​ត្រូវបានប្រកាស​ជាផ្លូវការ​ហើយ​ដោយ​លោកបានចូលរួម​ជាមួយ​ផលិតកម្ម Galaxy Navatra របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា។

ការប្រកាស​នេះត្រូវបាន​ធ្វើលើ​ផេកផ្លូវការ​របស់ផលិតកម្ម Galaxy Navatra ដោយ​បានបង្ហោះជូនដំណឹង រួមបទថ្មីតារាចម្រៀង​ឈ្មោះដើម ប៉ុន សុណារិន យ៉ាងដូច្នេះថា៖ «សូមស្វាគមន៍វត្តមានកំពូលតារាចម្រៀង ខេម មកកាន់គ្រួសារ Galaxy Navatra រីករាយស្តាប់កម្សាន្តបទ ” សុំមួយពេលមក ” ឆ្លើយឆ្លងដោយ ខេម & តន់ ចន្ទសីម៉ា និពន្ធទនុកច្រៀង៖ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង៖ Tempo Tris»៕