រាជធានីភ្នំពេញ ៖ តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ទើប​តែជួបនូវទុក្ខ​នឹកស្មានមិនដល់​ដោយឪពុក​នាម លាវ ខាត់ បានលាចាកលោក​ទាំងគ្មានកូនចៅ​បានដឹង​ឡើយ ក្រោមសម្រក់ទឹកភ្នែកសោកស្ដាយ​ពីសំណាក់​កូនចៅ​ប្រុសស្រី​ និងមិត្តសិល្បៈ​ផងដែរ ប៉ុន្តែ​កាលពីយប់​មិញនេះ​លើ​គណនីហ្វេសប៊ុក ខាត់ សុឃីម​ ក៏បាន​បង្ហាញ​នូវ​អារម្មណ៍​កាន់តែសោកសៅ​ដោយអ្នកម្ដាយ​ក៏ស្រាប់តែ​ឈឺក្រោយពី​បញ្ចប់​ពិធីបុណ្យ​ឪពុក​បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ខាត់​ សុឃីម បាន​ភ្ជាប់​រូបភាពថែម្ដាយកាយ​នៅជិត​ និងរៀបរាប់​ឲ្យមហាជន​ហាក់​ស្រណោះយ៉ាងខ្លាំង​បញ្ជាក់ស្ថានភាព​ម្ដាយថា៖ «ម៉ែខ្ញុំមិនអីទេ គាត់បានធូរហើយ សូមពុកថែអោយម៉ែ​ឆាប់ជាផងណាពុក»។ បន្តពីសារ​ខាង​លើ​ដែលរំឭកដល់គុណឪពុក​ជាទីគោរព​ស្រឡាញ់​តាមជួយថែ​ផងនោះ ព្រឹក​នេះ​បងស្រីលោក ខាត់ ចំរើន ក៏បន្ត​ឲ្យមហាជន​ធូរទ្រូងតាម​ដ្បិត​អាការៈម្ដាយកាន់តែប្រសើរ​ច្រើនថា៖ «ពួកយើង មិនអីទេ​ប្អូនៗ ម៉ែយើងគាត់មិនអីទេគាត់មានកូន៩នាក់ កូនប្រសារ៩ចៅ១៤នាក់គាត់ពិតជា​មានសេចក្តីសុខណាស់ ព្រោះកូនៗ បានមើលថែគាត់យ៉ាងខ្លាំង ម៉ែមានកម្លាំងចិត្ត បានធូរខ្លះហើយ អរគុណ មន្ទីពេទ្យកាល់ម៉ែត ដែលជួយសង្គ្រោះម្តាយខ្ញុំយប់មិញ អរគុណបងប្អូនទាំងអស់ដែលបាន ជូនពរម្តាយខ្ញុំ»៕