រាជធានីភ្នំពេញ ៖ ​អ្នកលេងបណ្ដាញសង្គម​ និងអ្នកគាំទ្រ​តារាសម្ដែងស្រីល្បីឈ្មោះ ចន ច័ន្ទលក្ខិណា បាន​បង្ហាញ​នូវ​សេចក្ដីសាទរ​យ៉ាងខ្លាំង​ក្រោយ​ប្រធាន​សមាគមសិល្បករខ្មែរ​រូបនេះ​បានធ្វើការចែករំលែក​រូបភាព​បង្ហោះ​របស់អតីតស្វាមីគឺលោក យុត្ថារ៉ា ឆាន្នី ដែល​បាន​បញ្ចប់​ផ្លូវជីវិត​រួមគ្នា​អស់ពេលច្រើនឆ្នាំមកហើយ ប៉ុន្តែ​ត្រូវបាន​អ្នកនាង​បង្ហាញ​ពី​មិត្តភាព​មិនសាបសូន្យរហូតមកដល់ពេលនេះ​បើទោះបីអតីត​ស្វាមីមាន​ភរិយា​ទៀត​រួចហើយក្ដី។

យ៉ាងណាសំណេរ​ដែល​ទទួល​នូវក្ដីសាទ​រពីមហាជន​នាពេលនេះ​ត្រូវបាន​តារាសម្ដែង​ចាស់វស្សា ចន ច័ន្ទ​លក្ខិណា រៀប​រាប់​ដោយ​ក្ដីរំភើប​ថា៖ «ព្រោះតែមានសន្តិភាពនៃជីវិតលែងលះទើបគ្រួសា​រទាំងសងខាង​របស់ពួ​ក​ខ្ញុំនៅរាប់អានគ្នាដូចបងប្អូន​សូមបញ្ឈប់ទង្វើភាពជាសត្រូវគ្រួសាររបស់​ខ្លួនយកមកសាបព្រួស​លើគ្រួសារ​ពួកខ្ញុំ»។

សារ​ដដែល​គូស្នេហ៍​លោក ហេង​ ឡុង បាន​បញ្ជាក់​ពី​ផ្លូវអារម្មណ៍​នៅតែល្អចំពោះ​​កូនៗ​ថា៖ «យ៉ាងណាក៏កូនខ្ញុំ និងកូនគាត់មានឈាមឪពុកតែមួយ ខ្ញុំឃើញកូនគាត់មានអារម្មណ៍ដូចកូនខ្លួនឯងចង់អោយពួក​គាត់​ស្រលាញ់​យ​​កចិត្តទុកដាក់មើលថែគ្នាព្រោះតែឈាមឪពុកវាដិតដាមដល់មនោសញ្ចេតនាដែលមិនអាចកាត់បាន»៕