រាជធានីភ្នំពេញ ៖ មុននេះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ តារាកំប្លែងពូកែវោហារស័ព្ទចាក់ទឹកមិនលិចអ្នកនាង ខ្ញុង បានបង្ហោះសារខ្លីបង្ហាញពីអារម្មណ៍ស្រឡាញ់ចំពោះកូនគ្មានតម្លៃប្ដូបានដោយរៀបរាប់ទាំងអារម្មណ៍លះបង់ធំបំផុតថា៖ «សម្រាប់ពេលនេះ ការងាររបស់ម៉ាក់វាគ្មានតម្លៃស្មើនឹងជីវិតកូនឡើយ»។

សំណេរដ៏ខ្លីតែអត្ថន័យមិនខុសពីម្ដាយគ្រប់រូបក្នុងលោកដែលចេញពីម្រាមដៃអ្នកនាងខ្ញុង ចុចបង្ហោះប្រាប់អារម្មណ៍ពិតនេះបានធ្វើឲ្យមហាជនប្រកាសគាំទ្រចំពោះទឹកចិត្តដ៏ស្មោះស.កម្ររកមានក្រៅពីម្ដាយដូច្នេះ ពិសេសក៏បានជូនពរឲ្យកូនតូចរួមស្វាមីនាយកៃដជួបតែក្ដីសុខ និងជៀសឆ្ងាយពីជំងឺទាំងពួងផងដែរ៕