រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រុសជ្រកក្នុងផលិតកម្ម សាន់ដេ លោក ខាន់ ជេមស៍ ដែលគ្រប់បទចម្រៀងរបស់លោក សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង និងធ្វើឲ្យទស្សនិជនស្ដាប់រួចហើយ ដក់ជាប់ក្នុងអារម្មណ៍ជានិច្ច ពិសេសបច្ចុប្បន្នលោកកំពុងក្លាយជាអ្នកជោគជ័យលើវិស័យជាច្រើនបន្ថែមលើអាជីពចម្រៀងក្រោមការអបអរពីអ្នកគាំទ្រ។

ប៉ុន្តែនៅមុននេះគេឃើញលើគណនីហ្វេសប៊ុករបស់លោក ខាន់ ជេមស៍ បានបង្ហោះសារដោយភ្ជាប់ជាមួយរូបភាពមួយសន្លឹកដែលនិយាយពីខ្សែជីវិតមហាជូរចត់របស់លោកតាំងពី២ទសវត្សរ៍មុន ដែលកាលខ្លួនមិនក្លាយជាតារាចម្រៀងល្បីឈ្មោះដូចសព្វថ្ងៃនេះ។ ក្នុងនោះផងដែរម្ចាស់បទ “សុខចិត្តញាំមី” បានរៀបរាប់ឲ្យដឹងសឹងស្រក់ទឹកភ្នែកមកច្រោកថា៖ “ជីវិតកម្មករចុះទូកខ្ញុំធ្លាប់ស្គាល់ហើយកាលពី២០ឆ្នាំមុន”។

យ៉ាងណាក្តីក្រោយបង្ហោះបែបនេះហើយ ក៏មានមហាជន ក៏ដូចជាអ្នកគាំទ្របានចូល ម កខមិថា វាសនាមើលមិនឃើញមែនបង! ថ្ងៃនេះបងក្លាយជាអាយដលអ្នកគាំទ្រហើយជូ នពរបងកាន់តែជោគជ័យគ្រប់ភារកិច្ច និងការងារ៕