រាជធានីភ្នំពេញ ៖ នៅលើគណនីរបស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះដំណឹងមរណភាពដ៏សោកសៅជាទីបំផុតចំពោះ លោក ខឹម ឈុនវុធថា ដែលរៀបរាប់ដោយសំណេរក្ដុកក្ដួល និងចូលរួមរំលែកទុក្ខថា៖ «ខ្ញុំពិតជាមានការរន្ធត់ខ្លាំងណាស់ ដែលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារលោក ខឹម ឈុនវុធថា តារាចម្រៀងម្ចាស់បទ “ភ្នំទាបជាងស្មៅ ” និងជាម្ចាស់Studio ខឹម ឈុនវុធថា ដែលបានទទួលមរណភាព នៅវេលាម៉ោង ២:២២នាទី ទាបភ្លឺ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយរោគាពាធ (គាំងបេះដូង) សូមវិញ្ញាណក្ខន្ធបងបានស្ងប់ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕