រាជធានីភ្នំពេញ ៖ ទោះបីជាតារាសម្ដែង និងបង្ហាញម៉ូតរាងស្រឡូនខ្ពស់ស្រឡះអ្នកនាង ប៊ីរីយ៉ា មានស្វាមី និងកូនស្រីមួយហើយក៏ពិតមែន ប៉ុន្តែនៅរក្សារូបរាង និងសម្ផស្សស្រស់ស្អាតលើសស្រីក្រមុំ ប៉ុន្តែបើក្រឡេកមើលទៅសម្រស់កូនស្រីរបស់នាងកាន់តែលូតលាស់ធំធាត់ ហើយក៏កំពុងតែទទួលប្រជាប្រិយភាពច្រើនគួរសមពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយសារតែមានមុខដូចកូនកាត់បរទេស ជាមួយស្នាមញញឹមស្រស់ស្រាយគួរឲ្យស្រឡាញ់ផងដែរ។

ជាក់ស្ដែងយោងតាមការបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ប៊ីរីយ៉ា បានបង្ហាញពីស្ទីលតុបតែងខ្លួនរបស់កូនស្រី ទោះបីជានៅក្មេងក៏ពិតមែនប៉ុន្តែមើលទៅហាក់ស៊ីវិល័យ ឡូយឆាយមិនចាញ់ម្ដាយឡើយ រូបសម្រស់ដ៏ទាក់ទាញរបស់នាងតូច បានធ្វើឲ្យមហាជនច្រើនបានលាន់មាត់សរសើរផ្ទួនៗ ថាទាំងស្អាត ទាំងឆ្លាត ពេលធំឡើងនឹងក្លាយជាអ្នកសិល្បៈល្បីឈ្មោះតាមគន្លងអ្នកម្ដាយមិនខាន ចំណែកអ្នកខ្លះក៏បានខមិនសរសើរថា៖ «ពេញក្រមុំបាត់ហើយ»៕