រាជធានីភ្នំពេញ ៖ ក្រោយផ្លាស់ខ្លួនចេញពីទ្រនំចាស់សាន់ដេ ឈានចូលផលិតកម្ម ធំហង្សមាស តារាចម្រៀងលំដាប់ប្រទេសលោក ខេមរៈ សិរីមន្ត កាន់តែមានកេរ្តិ៍ឈ្មោះបោះសម្លេង ប្រជាប្រិយភាព និងការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់មហាជនផងដែរ ដោយសារតែទឹកដមសំនៀងក្រអួនក្រអៅ អមជាមួយភាពរួសរាយរាក់ទាក់ផងដែរ។

ទន្ទឹមនឹងការរក្សានូវភាពល្បីល្បាញបានរាប់សិបឆ្នាំនោះ បច្ចុប្បន្នម្ចាស់បទ «មិនរាងស្រឡាញ់គេម្នាក់ឯង» នេះ មានវ័យក្បែរ ៤០ឆ្នាំហើយ ប៉ុន្តែបើក្រឡេកទៅមើលរូបរាងរបស់លោកវិញ បែរជាកាន់តែសង្ហា មិនចាញ់អ្នកសិល្បៈវ័យក្មេងជំនាន់ថ្មីឡើយ ជាក់ស្ដែងមុននេះ ខេមរៈ សេរីមន្ត បានបង្ហោះរូបរួមភរិយា កាន់ដែគ្នាយ៉ាងផ្អែមល្ហែម ឈរមុខរថយន្តស៊េរីទំនើប កាច់រាងលេងស្ទីលយ៉ាងរំភើយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ខណៈក៏មានមជ្ឈដ្ឋានខ្លះលើកឡើងបែបលេងសើចបន្តិចថា៖ « មានកូន ២,៣នាក់ហើយតែនៅស្រស់ស្អាតដូចកម្លោះក្រមុំចឹងគួរឲ្យស្រឡាញ់មែន»៕